Mark 7

ព្រះយេស៊ូបង្រៀនអំពីភាពបរិសុទ្ធខាងក្នុង

1មាន​ពួក​អ្នកខាងគណៈផារិស៊ីនិង​ពួក​គ្រូវិន័យមួយចំនួនមកពី​ក្រុង​យេរូសាឡិម​បាន​នាំគ្នា​មករកព្រះអង្គ 2និងបាន​ឃើញសិស្សព្រះអង្គមួយចំនួន​កំពុង​បរិភោគអាហារ​ទាំង​ដៃមិនស្អាតគឺមិន​បាន​លាង​ដៃ 3ដ្បិតពួក​អ្នកខាងគណៈផារិស៊ីនិង​ជនជាតិ​យូដាកាន់តាមទំនៀមទម្លាប់ចាស់បុរាណ​គឺ​គេមិនបរិភោគទេលុះត្រាតែ​បាន​លាងសំអាត
«លាង​សំអាត​»​ តាម​ទំនៀម​ទម្លាប់​ចាស់​បុរាណ​របស់​ជាតិ​ហេព្រើរ​ គឺ​ត្រូវ​លាង​សំអាត​ដោយ​ប្រុង​ប្រយ័ត្ន​រហូត​ដល់​កែង​ដៃ​។​
ដៃ​ឲ្យ​ស្អាត​ជា​មុន​សិន
4ហើយពេល​មក​ពីផ្សារ​វិញ​គេ​មិនបរិភោគឡើយលុះត្រាតែ​បាន​សំអាតខ្លួន​សិន​ហើយ​គេ​កាន់តាម​ទំនៀម​ទម្លាប់​ជាច្រើនទៀត​ដូចជា​លាងពែង​លាង​ប៉ាន់​លាង​ឆ្នាំងនិង​លាង​តុអាហារ​ជាដើម។ 5ពួកអ្នកខាងគណៈផារិស៊ីនិង​ពួក​គ្រូវិន័យ​ទូល​សួរព្រះអង្គថា៖ ​«ហេតុអ្វី​ក៏​ពួក​សិស្ស​របស់​លោកមិនកាន់តាមទំនៀមទម្លាប់​ពី​បុរាណដូច្នេះគឺបរិភោគអាហារ​ទាំង​ដៃមិនស្អាត 6ព្រះអង្គមានបន្ទូល​ទៅ​គេថា៖ ​«លោក​អេសាយ​បាន​ថ្លែងព្រះបន្ទូលអំពីអ្នករាល់គ្នា​ថា​ជា​មនុស្ស​មាន​ពុត​នោះ​គឺ​ត្រឹមត្រូវណាស់ដូច​មាន​ចែង​ទុក​មក​ថាប្រជាជននេះគោរពយើង​តែ​បបូរមាត់​ទេ​ប៉ុន្ដែចិត្ដរបស់ពួកគេនៅឆ្ងាយពីយើងណាស់ 7
ពួកគេ​ថ្វាយបង្គំយើង​ជា​ឥតប្រយោជន៍​ទាំង​បង្រៀនសេចក្ដី​ដែល​ជា​ច្បាប់​របស់​មនុស្ស
«ប្រជាជននេះ...របស់មនុស្ស» លោកអេសាយបានថ្លែងព្រះបន្ទូល សូមមើល អេសា ២៩:១៣។ មាន​ចាប់​ពី ៧:៦-៧។​
​ទៀត​ផង។
8
អ្នករាល់គ្នា​បោះបង់បញ្ញត្ដិ​របស់​ព្រះជាម្ចាស់ចោល​រួច​ប្រកាន់យកទំនៀមទម្លាប់មនុស្ស​វិញ»។
9ព្រះអង្គមានបន្ទូល​ទៀត​ថា៖ ​«អ្នករាល់គ្នា​ពិតជាបោះបង់បញ្ញត្ដិ​របស់​ព្រះជាម្ចាស់ចោលមែនដើម្បី​ឲ្យ​ទំនៀមទម្លាប់អ្នករាល់គ្នា​អាច​នៅ​គង់វង្ស 10ដ្បិតលោក​ម៉ូសេ​បាន​បង្គាប់
«លោកម៉ូសេបានបង្គាប់» សូមមើល និក្ខ ២០:១២ និង ២១:១៧។
ថា​ចូរ​គោរពឪពុកម្ដាយ​របស់​អ្នកអ្នកណាជេរប្រមាថឪពុកម្ដាយ​អ្នក​នោះ​ត្រូវស្លាប់
11ប៉ុន្ដែអ្នករាល់គ្នានិយាយថាប្រសិនបើមនុស្សម្នាក់និយាយ​ទៅ​ឪពុកម្ដាយថាអ្វីៗដែលខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​នោះ​គឺ​ជា​គ័របាន់
«​គ័រប៉ាន់​»​ ជា​ភាសា​ហេព្រើរ​មាន​ន័យ​ថា​ អ្វី​ដែល​បាន​ថ្វាយ​ដាច់​ដល់​ព្រះជាម្ចាស់​។​
​(​មានន័យ​ថា​តង្វាយ​ថ្វាយ​ព្រះជាម្ចាស់​)
12ហើយអ្នករាល់គ្នា​មិនឲ្យអ្នកនោះធ្វើអ្វី​សម្រាប់​ឪពុកម្ដាយឡើយ 13អ្នករាល់គ្នាបំបាត់តម្លៃ​ព្រះ​បន្ទូលព្រះជាម្ចាស់​ដោយសារតែ​ទំនៀមទម្លាប់ដែល​អ្នករាល់គ្នា​បាន​ទទួលនិង​ការ​ស្រដៀងគ្នាជាច្រើន​ដែល​អ្នករាល់គ្នា​ធ្វើ» 14ព្រះអង្គហៅបណ្ដាជនមកម្ដងទៀតហើយមានបន្ទូល​ទៅ​គេថា៖ ​«ចូរ​អ្នករាល់គ្នា​ស្ដាប់ខ្ញុំ​ឲ្យ​យល់ចុះ 15គ្មានអ្វី​នៅ​ខាងក្រៅដែលចូលក្នុងមនុស្សអាចធ្វើ​ឲ្យ​មនុស្ស​មិនបរិសុទ្ធ​នោះ​ទេប៉ុន្ដែ​អ្វី​ដែលចេញមកពី​ខាង​ក្នុង​មនុស្សវិញទេតើដែល​ធ្វើ​ឲ្យ​មនុស្សមិនបរិសុទ្ធ 16អ្នកណាមាន​ត្រចៀក​ចូរ​ស្ដាប់​ចុះ
ឯកសារដើមខ្លះគ្មានខ១៦ទេ។
»។
17បន្ទាប់មកពេល​ព្រះអង្គ​ចេញពីបណ្ដាជនក៏ចូលទៅក្នុងផ្ទះមួយ​ពួក​សិស្សព្រះអង្គទូលសួរព្រះអង្គ​អំពី​រឿងប្រៀបប្រដូចនោះ 18ព្រះអង្គក៏​មានបន្ទូល​ទៅ​គេ​ថា៖ ​«តើ​អ្នករាល់គ្នាមិនយល់ដែរ​ឬ? ​តើ​អ្នករាល់គ្នា​មិនយល់ទេថាអ្វី​នៅ​ខាងក្រៅ​ដែល​ចូលក្នុងមនុស្សមិនអាច​ធ្វើ​ឲ្យ​មនុស្សមិនបរិសុទ្ធបានទេ​នោះ? 19ព្រោះវា​មិន​មែន​ចូលទៅក្នុងចិត្ដគេទេតែ​ចូល​ទៅ​ក្នុងពោះ​គេ​វិញហើយចេញទៅក្នុងបង្គន់​ដូច្នេះ​អាហារទាំងអស់​សុទ្ធតែ​ស្អាត​ទេ» 20ព្រះអង្គក៏មានបន្ទូល​ទៀត​ថា៖ ​«គឺ​អ្វី​ដែលចេញមកពី​ខាងក្នុង​មនុស្សនោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្សមិនបរិសុទ្ធ 21ដ្បិតពីខាងក្នុងចិត្ដ​របស់​មនុស្ស​មាន​គំនិតអាក្រក់ចេញមក​មាន​អំពើអសីលធម៌ខាងផ្លូវភេទលួចប្លន់សម្លាប់មនុស្ស 22ផិតក្បត់លោភលន់​ចិត្ដ​អាក្រក់បោកប្រាស់ល្មោភកាមច្រណែនឈ្នានីសជេរប្រមាថអំនួតឆ្កួតលេលា 23គឺសេចក្ដីអាក្រក់​ដែល​ចេញមកពីខាងក្នុងទាំងអស់នេះហើយដែល​ធ្វើ​ឲ្យ​មនុស្សមិនបរិសុទ្ធ»។

ជំនឿរបស់ស្រ្តីសាសន៍ដទៃម្នាក់

24រួច​ព្រះអង្គ​ក៏ក្រោកឡើងធ្វើដំណើរចេញពីទីនោះ​ឆ្ពោះ​ទៅកាន់​ក្រុង​ទីរ៉ុស
«ក្រុងទីរ៉ុស​»​ ឯកសារដើមខ្លះបន្ថែម «និងក្រុងស៊ីដូន»។
និង​បាន​ចូលទៅក្នុងផ្ទះមួយ​ព្រះអង្គ​មិនចង់​ឲ្យ​អ្នកណា​ម្នាក់​ដឹងសោះប៉ុន្ដែ​ព្រះអង្គ​មិនអាចគេចរួចបានទេ
25ដ្បិតភ្លាមនោះ​មាន​ស្ដ្រីម្នាក់ដែលមានកូនស្រី​ត្រូវ​វិញ្ញាណអាក្រក់
«​វិញ្ញាណ​អាក្រក់​»​ ជា​វិញ្ញាណ​អាច​ចូល​មនុស្ស​បាន​។​ គេ​ហៅវា​ថា​ «​អាក្រក់​»​ ព្រោះ​វា​ធ្វើ​ឲ្យ​រូប​កាយ​មាន​ភាព​ច្របូក​ច្របល់​ ឬ​មាន​សកម្ម​ភាព​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ចូល​រួម​ក្នុង​ការ​ថ្វាយ​បង្គំ​ជា​សាធារណ:​ រហូត​ទាល់​តែ​ភាព​មិន​បរិសុទ្ធ​របស់​ពួកគេ​ ត្រូវ​បាន​ដក​ចេញ​។​ មាន​នៅ​ក្នុង ៧:២៦ ដែរ​។​
ចូល​បាន​អំពីព្រះអង្គ​ក៏​មកក្រាបនៅទៀបព្រះអង្គ
26រីឯស្ដ្រីនោះជា​ជនជាតិ​ក្រេកកាត់ស៊ីរ៉ូភេនីស​នាង​បាន​ទូល​អង្វរព្រះអង្គ​ឲ្យ​បណ្ដេញវិញ្ញាណអាក្រក់ចេញពីកូនស្រីនាង 27តែព្រះអង្គ​មានបន្ទូល​ទៅ​នាងថា៖ ​«ត្រូវ​ឲ្យកូន​បរិភោគ​អាហារ​ឆ្អែតសិនដ្បិតមិនគួរយកអាហារ​របស់​កូនបោះ​ឲ្យ​ឆ្កែទេ» 28តែនាង​ទូលតប​ទៅ​ព្រះអង្គថា៖ ​«លោកម្ចាស់
«​លោក​ម្ចាស់​»​ ឯកសារ​ដើម​ខ្លះ​មាន​ «​ពិត​ប្រាកដ​ហើយ​លោក​ម្ចាស់​»​ (សូម​មើល​ ម៉ាថា​ ១៥:២០​)​។​
សូម្បីតែឆ្កែ​នៅ​ក្រោមតុ​ក៏​ស៊ីកម្ទេច​អាហារ​ដែល​ជ្រុះ​ពីកូននោះដែរ»
29ព្រះអង្គមានបន្ទូល​ទៅ​នាងថា៖ ​«ដោយសារពាក្យនេះវិញ្ញាណអាក្រក់​បាន​ចេញពីកូនស្រីនាងហើយ» 30ពេលទៅ​ដល់ផ្ទះ​នាង​បាន​ឃើញកូនដេក​នៅ​លើគ្រែរីឯអារក្ស​បាន​ចេញ​បាត់​ហើយ

ព្រះយេស៊ូប្រោសបុរសគថ្លង់ម្នាក់ឲ្យបានជា

31ព្រះអង្គ​បាន​យាងចេញពី​ក្រុង​ទីរ៉ុសម្ដងទៀតឆ្លងកាត់​ក្រុង​ស៊ីដូនឆ្ពោះទៅបឹងកាលីឡេ​ដែល​នៅកណ្ដាល​ស្រុក​ដេកាប៉ូល 32គេនាំ​មនុស្ស​ម្នាក់​ថ្លង់និងពិបាក​ក្នុង​ការនិយាយមក​ឯ​ព្រះអង្គហើយ​គេ​សុំព្រះអង្គ​ឲ្យ​ដាក់ដៃលើ​គាត់ 33ព្រះអង្គនាំគាត់ទៅដាច់ឡែកពីបណ្ដាជនរួចដាក់ម្រាមដៃក្នុងត្រចៀកគាត់ស្ដោះ​ទឹក​មាត់ហើយពាល់អណ្ដាតគាត់ 34ព្រះអង្គសម្លឹងទៅលើមេឃទាំងដកដង្ហើមធំនិងមានបន្ទូល​ទៅ​គាត់ថា៖ ​«អិបផាថា
«​អិបផាថា​»​ ជា​ភាសា​អារ៉ាម៉ាអ៊ីក​។​
» ​មាន​ន័យ​ថា​«ចូរ​បើក​ឡើង»
35ស្រាប់តែត្រចៀកគាត់បើកឡើងរីឯអណ្ដាតគាត់គ្រលាស់បានហើយ​គាត់​ក៏និយាយច្បាស់​វិញ 36ព្រះអង្គបាន​បង្គាប់គេមិន​ឲ្យ​ប្រាប់​អ្នកណា​ទេតែ​ព្រះអង្គ​បង្គាប់គេយ៉ាងណាគេប្រកាសកាន់តែច្រើនយ៉ាងនោះ​ដែរ។ 37ពួកគេនឹកអស្ចារ្យ​ក្នុង​ចិត្ដយ៉ាងក្រៃលែងទាំងនិយាយថា៖ ​«ការ​ទាំងអស់​ដែល​លោក​បាន​ធ្វើល្អ​ប្រសើរ​ណាស់​លោក​ធ្វើ​ឲ្យ​មនុស្ស​ថ្លង់ស្ដាប់ឮ​មនុស្ស​និយាយបាន»។
Copyright information for KhmKCB